សង្ស័យខ្លាច! ការប្រកួតវាយគ្នាក្នុងទ្រុងរវាង Elon Musk និង មេ Facebook ទំនងជាមិនកើតឡើងទេ

នៅក្នុងការបង្ហោះនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម Threads ចៅហ្វាយនាយ Meta លោក Mark Zuckerberg បាននិយាយថា លោកបានផ្តល់ឱ្យលោក Musk "កាលបរិច្ឆេទពិតប្រាកដ" ប៉ុន្តែសហគ្រិនដែលជាគូប្រជែងបានធ្វើការដោះសារ។
លោក Musk បាននិយាយកាលពីថ្ងៃអាទិត្យមុននេះ នៅលើគេហទំព័របណ្តាញសង្គម X ដែលពីមុនគេស្គាល់ថា Twitter ថាលោកសុខចិត្តប្រយុទ្ធនៅដើមថ្ងៃច័ន្ទ។ មហាសេដ្ឋីទាំងនោះបានយល់ព្រមក្នុងការប្រកួតនេះកាលពីខែមិថុនា ដែលបានបង្កការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយយ៉ាងខ្លាំង។ ប៉ុន្តែបើទោះបីជាឈ្លោះគ្នាជាច្រើនខែមកហើយក៏ដោយ ប៉ុន្តែគូប្រជែងទាំង២នេះ មិនទាន់កំណត់ថ្ងៃបានទេ ដោយធ្វើឱ្យមានការសង្ស័យថា ការប្រកួតនឹងមានទៅមុខទៀត។
សង្រ្គាមពាក្យសម្តីមានភាពស្មុគស្មាញដោយការបើកដំណើរការ Threads ក្នុងខែកក្កដា ជាមួយនឹងកម្មវិធី ជាគូប្រជែងរបស់ X បានទាក់ទាញអ្នកចុះឈ្មោះច្រើនជាង ១០០ លានក្នុងរយៈពេលតិចជាងមួយសប្តាហ៍។ ចំនួននេះបានធ្លាក់ចុះមកវិញ ហើយ X នៅតែមានលំនឹង នៅខាងមុខជាមួយនឹងអ្នកប្រើប្រាស់ប្រហែល ៣៥០ លាននាក់ ប៉ុន្តែលោក Musk បានគំរាមប្តឹង Facebook ពីបទ "ក្លែងបន្លំដោយខុសច្បាប់នៃអាថ៌កំបាំងពាណិជ្ជកម្មរបស់ Twitter" ។ ប៉ុន្តែ ក្រុមហ៊ុន Meta បានបដិសេធការអះអាងនេះ។