នាយករដ្ឋមន្ត្រីអ៊ីតាលីស្នើដល់UNធ្វើសង្រ្គាមដោយគ្មានមេត្តាចំពោះការជួញដូរជនអន្តោប្រវេសន៍

ថ្ងៃថ័ន្ទ ទី​១៨ ខែកញ្ញា ឆ្នាំ២០២៣
Views: 537

អ៊ីតាលី៖ នាយករដ្ឋមន្រ្តីអ៊ីតាលីកាលពីថ្ងៃពុធ បានជំរុញស្នើឲ្យអង្គការសហប្រជាជាតិ ចាប់ផ្តើមធ្វើ«សង្រ្គាមពិភពលោកដោយគ្មានមេត្តា»ប្រឆាំងនឹងក្រុមអ្នករត់ពន្ធជនអន្តោប្រវេសន៍ បន្ទាប់ពីមានការកើនឡើងនៃក្រុមជនអន្តោប្រវេសន៍មកដល់កោះឡាំពីឌូសា( Lampedusa) ។

ថ្លែងទៅកាន់មហាសន្និបាតUN នាយករដ្ឋមន្ត្រីស្តាំនិយមលោកស្រី Giorgia Meloni បាននិយាយថា ប្រទេសអ៊ីតាលី ដែលនៅឆ្នាំក្រោយដឹកនាំក្រុមនៃប្រទេសប្រជាធិបតេយ្យដែលមានធនធានទាំង៧ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹង«ជំនូញទាសករនៃសហវត្សរ៍ទីបី»។

លោកស្រីបានសួរថា«តើអង្គការមួយដែលបញ្ជាក់សារជាថ្មីនៅក្នុងការបង្កើតឯកសាររបស់ខ្លួនអំពីជំនឿលើសេចក្តីថ្លៃថ្នូរ និងតម្លៃរបស់មនុស្ស អាចធ្វើមិនដឹងមិនឮចំពោះសោកនាដកម្មនេះ បានដែរឬទេ?

លោកស្រី បាននិយាយថា៖«ខ្ញុំជឿថា វាជាកាតព្វកិច្ចរបស់អង្គការនេះ ក្នុងការបដិសេធវិធីសាស្រ្តលាក់ពុតណាមួយចំពោះបញ្ហានេះ និងធ្វើសង្រ្គាមពិភពលោកដោយគ្មានមេត្តាប្រឆាំងនឹងក្រុមអ្នកជួញដូរមនុស្ស»៕

បណ្តាញសង្គម

ព័ត៌មានចុងក្រោយ

Get In Touch

Follow Us