ដំណើរទស្សនកិច្ចសិក្សា របស់សមាគមខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល ដើម្បីអបអរសាទររម្មណីយដ្ឋានប្រាសាទកោះកេរ បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ថ្មីៗនេះ។
សមាគមខ្មែរមហានគរនៃបណ្តុំអង្គការសង្គមស៊ីវិល ដឹកនាំលោក ប្រធានហេង សំណាង ជាប្រធានប្រតិបត្តិ និង លោកចែម ឌីណាជាអនុប្រធា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាគមខ្មែរមហានគរជាច្រើននាក់ទៀត និងមានការចូលរួមពីលោក ហាត ហូរ ប្រធានសាខាខេត្តសៀមរាប និងលោកម៉េងហេង ជាប្រធានសមាគមមាតាធម្មជាតិ បានធ្វើដំណើរទស្សនកិច្ចសិក្សានៅរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទកកេរ ស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងនោះដែរលោកប្រធាន ហេង សំណាង ក៏ដូចជាសហការីទាំងបានសម្តែងភាពសប្បាយរីករាយ និងមានមោទកភាពយ៉ាងខ្លាំងដែលបានមកដល់ទីរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទកោះកេរនេះ។
លោកប្រធាន លោក ចែម ឌីណា បានសម្តែងការថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលជាពិសេស សម្តេចតេជោ ហ៊ុន សែន ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្តដើម្បីថែរក្សាសម្បត្តិវប្បធម៌ជាតិ ក៏ជាការខិតខំប្រឹងប្រែងដើម្បីផ្សព្វផ្សាយអោយអន្តរជាតិទទួលស្គាល់សម្បត្តិវប្បធម៌ខ្មែរយើង ដូចជាថ្មីនេះនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។
ជាចុងបញ្ចប់លោកអនុប្រធាន ចែម ឌីណា បានផ្តាំផ្ញើរដល់យុវជនទាំងអស់ចូលរួមថែរក្សា ផ្សព្វផ្សាយ និងមកទស្សនានូវប្រាសាទកោះកេរនេះ ព្រមទាំងប្រាសាទនានាទៀតអោយបានច្រើនកុះករ។
ថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។