សមគមយុវជនខ្មែរមហានគរ សម្តែងការគាំទ្រ ចំពោះគោលនយោបាយ តម្លើងប្រាប់ខែជូនកម្មករ ដោយមានប្រាក់ខែគោលយ៉ាងតិចចំនួន ២០៤$។
ភ្នំពេញ យុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសង្គមស៊ីវិល នានា រួមទាំងប្រជាជន ពិសេសកម្មករកម្មការនី បានសាទរ ចំពោះការខិតខំរបស់ក្រសួងការងារ ពិសេស ក្រោមគោលនយោបាយ បញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំពុងនឹងមានការគាំទ្រ ចំពោះការតម្លើងប្រាក់ខែជូនកម្មករ កម្មការនី ទោះបីស្ថានភាពពិភពលោកកំពុងរងគ្រោះនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ។ ប៉ុន្តែចំពោះការគិតគូរសុខទុក្ខរបស់រាជរដ្ឋាភិបាលកម្ពុជា គឺនៅជាមួយប្រជាពលរដ្ឋជានិច្ច។
ទន្ទឹមនឹងការរីករាយរបស់ប្រជាជនគ្រប់មជ្ឃដ្ឋាន បែរជាមានក្រុម NGOs និងក្រុមនយោបាយប្រឆាំងមួយចំនួនតូច សូមចូលរួមអបអរសាទរ ប្រសើរជាងចាំអង្គុយតែចាក់ពីក្រោយ
អ្នកខំគេខំ អ្នកថាបានត្រឹមតែថា ហើយថែមទាំងដើរមួលបង្កាច់គេទៀត។ នេះសបញ្ចាក់យ៉ាងច្បាស់ថា វប្បធម៌ របស់ក្រុមប្រឆាំង នេះហើយ ទើបធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន ឈប់គាំទ្រ ដើរចេញ ថែមទាំងទៅវាយបកនឹងគោលនយោបាយទុច្ចរិតរបស់ខ្លួនថែមទៀត។ ក្នុងនាមជាយុវជនសង្គមស៊ីវិល ដែលធ្វើកិច្ចការ លើវិស័យសិទ្ធមនុស្ស បរិស្ថាន ការអប់រំ មនុស្សធម៌ សូមអំពាវនាវដល់បណ្តាលក្រុមនិន្នាការប្រឆាំង សូមបញ្ឍប់នូវវប្បធម៌មិនល្អរបស់ខ្លួន ហើយចូលរួមជាមួយគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដើរស្របតាមច្បាប់ ប្រសើរជាងអង្គុយរកទំនុករិះគន់ គ្រប់វស័យ មិនបានហុយប្រយោជន៍ជូនសង្គមជាតិ ពិតប្រាកដ៕