Ronaldo និង Talisca សុទ្ធតែរកគ្រាប់បានឱ្យ Al-Nassr ឈ្នះ Istiklol ក្របខណ្ឌ AFC Champions League

ថ្ងៃអង្គារ ទី​៣ ខែតុលា ឆ្នាំ២០២៣
Views: 476

ក្រុមបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Al-Nassr បានបន្តរកបាន ៣ ពិន្ទុទីពីរ​របស់​ខ្លួន​ក្រោយ​យក​ឈ្នះ​ក្រុម​ភ្ញៀវ​តាជីគីស្ថាន FC Istiklol ៣-១ យប់ថ្ងៃចន្ទម្សិលមិញ។ បន្ទាប់ពីឱកាសជាច្រើនរបស់ Al-Nassr តែមិនបានសំរេច ក្រុមភ្ញៀវ Istiklol បែ​ជា​រក​គ្រាប់​បាល់​នាំ​មុខ​វិញ​ក្នុងវគ្គទី ១ ដោយ Senin Sebai។ ចូលវគ្គទី ២ អតីតខ្សែប្រយុទ្ធ Manchester United, Cristiano Ronaldo ក៏រក​បាន​គ្រាប់​តាម​ស្មើ​បាន​សម្រេច​នៅ​នាទីទី ៦៦ មុនពេលដែល Talisca រកបានពីរគ្រាប់ម្នាក់ឯងឱ្យ Al-Nassr វាយបកយកឈ្នះ Istikol បានសម្រេច ៣-១។


ជ័យជំនះនេះធ្វើឱ្យ Al-Nassr កាន់ ៦ ពិន្ទុពេញឈរលើគេក្នុងពូល E។


មួយគូទៀតក្នុងពូលនេះដែរក្រុមភ្ញៀវអ៊ីរ៉ង់ Persepolis បានយកឈ្នះនៅទឹកដីកាតារបស់ Al-Duhail ដោយលទ្ធផល ១-០ តាមរយៈគ្រាប់បាល់របស់ Omid Alishah នៅនាទីទី ៦៣។ Persepolis ដែលចាញ់ Al-Nassr ក្នុងទឹកដីខ្លួនឯងនៅប្រកួតដំបូងនោះ ឡើងឈរលេខ ២ ក្នុង​ពូល​មាន ៣ ពិន្ទុខណៈ Al-Duhail និង Istiklol មាន ១ ពិន្ទុដូចគ្នា


បណ្តាញសង្គម

ព័ត៌មានចុងក្រោយ

Get In Touch

Follow Us