កាលយប់រំលងអាធ្រាត្រថ្ងៃទី៧ ឈានចូលថ្ងៃ៨ ខែតុលា ឆ្នាំ២០២៣ មានការវាយប្រហារដ៏ធំមួយពីសំណាក់ក្រុមហាម៉ាស់ ទៅលើប្រទេសអុីស្រាអែល ។ ក្នុងហេតុការណ៍នេះដែរបានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក៏ដូចជាអាយុជីវិតប្រជាពលរដ្ឋជាច្រើននាក់ ក្នុងនោះក៏មានប្រជាជននិស្សិតខ្មែរយើងម្នាក់ដែរឈ្មោះ ចាន់ ឧត្តម ជានិស្សិតឆ្នាំទី៣ មហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានទទួលមរណះភាពនៅក្នុងហេតុការណ៍នេះ។
កាលយប់រំលងអាធ្រាត្រថ្ងៃទី៧ ឈានចូលថ្ងៃ៨ ខែតុលា ឆ្នាំ២០២៣ មានការវាយប្រហារដ៏ធំមួយពីសំណាក់ក្រុមហាម៉ាស់ ទៅលើប្រទេសអុីស្រាអែល ។
ក្នុងហេតុការណ៍នេះដែរបានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក៏ដូចជាអាយុជីវិតប្រជាពលរដ្ឋជាច្រើននាក់ ក្នុងនោះក៏មានប្រជាជននិស្សិតខ្មែរយើងម្នាក់ដែរឈ្មោះ ចាន់ ឧត្តម ជានិស្សិតឆ្នាំទី៣ មហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានទទួលមរណះភាពនៅក្នុងហេតុការណ៍នេះ។
ប្រមុខរាជរដ្ឋាភិបាលពិសេសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះហេតុការណ៍នេះ និងបានចេញបទបញ្ជាបន្ទាន់ដល់ក្រសួងការបរទេស ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាដើម្បីទំនាក់ទំនងទៅអាជ្ញាធរអុីស្រាអែលក្នុងការសម្របសម្រួលស្វែងរកទីតាំងមានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋសិស្សនិស្សិតទាំងអស់ដែលកំពុងស្នាក់នៅសិក្សារៀនសូត្រនៅប្រទេសអុីស្រាអែលនេះ។