ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះលោក សុន ឆ័យ និងសូមគាំទ្រស្ថាប័នតុលាការចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមនេះ ។

ភ្នំពេញ៖ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះលោក សុន ឆ័យ និងសូមគាំទ្រស្ថាប័នតុលាការចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមនេះ ។
លោកប្រធាន ហេង សំណាង និងសមាជិកក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់គ្នា ព្រមទាំងប្រជាជនខ្មែរទូទៅ ដែលកំពុងតែធ្វើយុទ្ធនាការណ៍ «យើងរួមគ្នាកម្ចាត់នយោបាយខ្មៅកខ្វក់ក្រុមប្រឆាំងជ្រុលនិយម» កន្លកមក។ ចូលមកដល់ថ្ងៃនេះ យើងខ្ញុំសូមធ្វើសេចក្តីថ្លែងការណ៍ថ្កោលទោសលើទណ្ឌិតភៀសខ្លួនក្រៅប្រទេសខុសច្បាប់លោក សុន ឆ័យ ដែរជាអ្នកធ្វើសកម្មភាពនយោបាយតែងតែនិយាយញុះញង់ឲ្យអ្នកគាំទ្ររបស់ខ្លួនធ្វើសកម្មភាពខុសច្បាប់រាប់សិបឆាំមកនេះ ជាក់ស្តែងក្នុងរយៈពេលកន្លងមកនេះ រូបលោក និងបក្សពួក បានបណ្តុះនូវចិត្ត គំនិតឲ្យខ្មែរនិងខ្មែរស្អប់គ្នា និយាយលាបពណ៌បង្កើតការរើសអើងជាតិសាសន៍ជាដើម។ ផ្ទុយមកវិញឥទ្ធិពលទាំងអស់នេះបានជ្រាបចូលដល់ប្រជាជនខ្មែរមួយចំនួន ដែលបណ្តាលឲ្យពួកគេក្លាយជាជនរងគ្រោះ ឬអ្នកជាប់ទោសទាន់ ដោយសារមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយមរបស់រូបលោក ទាំងដោយផ្ទាល់ និងប្រយោល។ ដើម្បីបង្ការ និងលុបបំបាត់នូវវប្បធម៌ជ្រុលនិយមហួសហេតុដដែលៗទាំងអស់នេះ។ យើងខ្ញុំជាក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធសូមធ្វើការគាំទ្រដល់ចំណាច់កាលរបស់តុលាការ និងសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីគណបក្សប្រជាជនកម្ពុជា ដូចខាងក្រោម៖
-
យើងខ្ញុំសូមគាំទ្រចំពោះសាលដីការរបស់តុលាការកំពូលដែលជាសេចក្តីសម្រេចចុងក្រោយ
បិទផ្លូវតវ៉ា និងផ្តល់យុត្ដិធម៌ជូនដល់គណបក្សប្រជាជនកម្ពុជាក្នុងនាមជាដើមបណ្ដឹងរដ្ឋប្បវេណី។
-
យើងខ្ញុំសូមអំពាវនាវដល់បណ្តាលស្ថាប័នពាក់ព័ន្ធ
សូមធ្វើចំណាត់ការជាក់លាក់លើបុគ្គល និងក្រុមប្រឆាំង ទុច្ចរិត ដែលតែងតែញុះញង់ធ្វើឲ្យប្រជាពលរដ្ឋយល់ខុសហើយបែរជាធ្វើទង្វើ
និងសកម្មភាពខុសច្បាប់ទៅវិញ។
-
យើងខ្ញុំក៏សូមអំពាវនាវដល់បណ្តាលមហាជនទូទៅ
សិស្ស និស្សិត បញ្ញវន្ត ចូលរួមយុទ្ធនាការ «យើងរួមគ្នាកម្ចាត់នយោបាយខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឲ្យចេញផុតពីកម្ពុជា»។
ជាចុងក្រោយយើងខ្ញុំទាំងអស់គ្នា ដែលធ្លាប់ជាជនរងគ្រោះដោយសារតែអំពើញុះញង់របស់ក្រុមប្រឆាំង និងរងគ្រោះដោយសារនយោបាយទុច្ចរិតទាំងអស់គ្នា សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្នកនយោបាយ បុគ្គល ឬក្រុមណាមួយដែលមានចិត្តគំនិតបំបែកបំបាក់ និងធ្វើឲ្យប្រទេសជាតិកម្ពុជា អស្ថិរភាព អសន្តិសុខ និងអណាធិបតេយ្យជាដាច់ខាត៕
