ចាប់បានហើយខ្មា ន់ កាំ ភ្លើ ងបា ញ់ ប្រ ហារ បណ្តាលឱ្យមានមនុ ស្ស ស្លា ប់ និងរបួស ក្នុងបុរី ប៉េងហួតបឹងស្នោរ

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យដោយផ្ទាល់ ក្នុងករណី ផ្ទុះ អា វុ ធ បណ្តាលឱ្យមានមនុ ស្ស ស្លា ប់ និងរបួស ក្នុងបុរី ប៉េងហួតបឹងស្នោរ។
ឯកឧត្តម ក៏បានចាត់កម្លាំងជំនាញ សហការជាមួយស្នងការនគរបាលខេត្តកណ្ដាលដើម្បីពង្រាយរាយកម្លាំងស្ទាក់គ្រប់ទីកន្លែងស្វែងរក មុខសញ្ញា ឃា ត ក ម្ម ករណី បា ញ់ ស ម្លា ប់ ក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខ្មា ន់ កាំ ភ្លើង ត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានហើយ ក្រោយរត់គេចខ្លួនប៉ុន្មានម៉ោង ខ្មាន់កាំភ្លើងត្រូវចាប់ខ្លួនបាននៅវេលាម៉ោង៥នឹង៤៥នាទីល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល នេះបើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ខ្មា ន់ កាំ ភ្លើ ងត្រូវកម្លាំងនគរបាលឡោមព័ទ្ធចាប់ខ្លួនបានហើយ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល រួមជាមួយរថយន្ដ Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BL-9923 និងកាំ ភ្លើ ង ខ្លី សម្រាប់ធ្វើសកម្មភាព គួរបញ្ជាក់ផងដែលថា ខ្មាន់ កាំ ភ្លើ ង មានឈ្មោះ ស្រី ស៊ីណា អាយុ៥០ឆ្នាំ បើតាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា ខ្មាន់កាំភ្លើងក៏មានងារជាឧកញ៉ាផងដែរ ក្រៅពីខ្មាន់កាំភ្លើងដែលជាអ្នកធ្វើសកម្មភាពផ្ទាល់ កម្លាំងនគរបាលក៏បានឃាត់ខ្លួនមនុស្សចំនួន៣នាក់ផ្សេងទៀតផងដែរ ដែលសង្ស័យពាក់ព័ន្ធករណីនេះ។
ដោយឡែក សម្រាប់ជនរងគ្រោះក្នុងហេតុការណ៍នេះវិញ មានចំនួន៣នាក់ ក្នុងនោះស្ដ្រីម្នាក់ និងបុរស២នាក់ក្នុងចំណោមជនរងគ្រោះទាំង៣នាក់នោះ មាន២នាក់ជាគូដណ្ដឹងនឹងគ្នា ហើយត្រៀមចូលរោងការនៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។
បើតាមប្រភពនៅកន្លែងកើតហូតមកដល់ពេលនេះជនរងគ្រោះ២នាក់ដែលជាគូដណ្ដឹងនឹងគ្នានោះ បានបាត់បង់ជីវិតម្នាក់ ខណៈម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ប្រភពក៏បានបន្ថែមទៀតថា ដើមចមនៃហេតុការណ៍បាញ់ប្រហារដ៏រន្ធត់នេះ គឺជន រ ង គ្រោះ និងជនបង្កហេតុគឺជាអ្នកជិតខាងនឹងគ្នា ហើយតែងតែទំនាស់ពាក្យសម្ដីគ្នាជាប្រចាំ ដោយការទុកដាក់របស់ប្រើប្រាស់ ដូចជាស្នួលហាលខោអាវ និងការចតរថយន្ដ ធ្វើឲ្យទំនាស់នេះកាន់តែរាំរៃលុះដល់នេះ ទើប ឃា ត ក រ ដាច់ចិត្តប្រ ហា រយ៉ាងឃោ រ ឃៅ តែម្តង៕