ក្រុមយុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល អំពាវនាវដល់សាធារណៈជនចូលរួម ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» ដែលរៀបចំដោយក្រសួងបរិស្ថាន

ថ្ងៃពុធ ទី​២៦ ខែមិថុនា ឆ្នាំ២០២៤
Views: 591

ភ្នំពេញ៖ លោក ហេង សំណាង ប្រធានសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិលបានលើកឡើងថា ក្រសួងបរិស្ថាន នឹងរៀបចំតាំងពិព័រណ៍ដើមឈើក្រោមមូលបទ«ពន្លកបៃតង» ចាប់​ពីថ្ងៃទី១០​​-១៣ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ​ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង»  នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន។
នៅក្នុងពិព័រណ៍នេះ នឹងមានការដាក់តាំងបង្ហាញ និង​ចែកជូន​​​ដើម​​​ឈើជាច្រើនប្រភេទ​ សរុបជាង១លានដើម​​​ជូនប្រជាពលរដ្ឋយកទៅដាំលើផ្ទៃដីសឹ​ក​​រិចរិល នៅតាមទី​សាធារណៈ សាលារៀន វត្ត​អារាម និងតាមតំបន់ផ្សេងៗទៀតនៅ​ទូទាំងប្រទេសកម្ពុជា។
  ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថាពិព័រណ៍និងចែកកូនឈើ «ពន្លកបៃតង» គឺ​ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ រៀបចំឡើងស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុង​គោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រ​ទេស​ជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។
ឯកឧត្តមរដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា ពិព័រណ៍នេះនឹងចូលរួមចំណែក​ ធានាចីរភាព​នៃ​ការ​អភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ខណៈ​ដែល​កម្ពុជា បានដាក់គោលដៅ និងបេ្តជ្ញាចិត្តយ៉ាមោះមុត ​ក្នុងការ​ក្លាយជា«ប្រទេស​អព្យា​ក្រិត​កាបូន និង​មានគម្របព្រៃ​ឈើ៦០% នៅឆ្នាំ២០៥០៕
ដោយឡែកក្នុង យុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បន្តអំពាវនាវដល់សមាជិក សមាជិកខ្លួន ពិសេស អំពាវនាវដល់ សាធារណៈជន សិស្សិ និស្សិត មន្រ្តីរាជការ បណ្តាលអង្គការ សមាគម សង្គមស៊ីវិល នានា ចូលរួម ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ដែលរៀបចំដោយក្រសួងបរិស្ថាន។

បណ្តាញសង្គម

ព័ត៌មានចុងក្រោយ

Get In Touch

Follow Us