រដ្ឋបាលសង្កាត់អូឡាំពិក និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដឹកនាំដោយ លោក ពា ហន ចៅ សង្កាត់បានថ្លែងឲ្យដឹងថា អាជ្ញាធរ និងពលរដ្ឋសង្កាត់អូឡាំពិក បានត្រៀមលក្ខណៈរួចរាល់ក្នុងការចូលរួមអបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នាថ្ងៃទី ៥ សីហា ឆ្នាំ២០២៤ ខាងមុខនេះ

ថ្ងៃថ័ន្ទ ទី​២៩ ខែកក្តដា ឆ្នាំ២០២៤
Views: 951

ភ្នំពេញ៖ ថ្ងៃច័ន្ទ ទី ២៩ ខែកក្កដា ឆ្នាំ២០២៤ 

រដ្ឋបាលសង្កាត់អូឡាំពិក និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បនាបន្តជួបជុំគ្នា ដើម្បី ចេញសារគាំទ្រគម្រោងព្រែកជីកហ្វូណតេជោ 

ដោយឡែក លោក ពា ហន ចៅ សង្កាត់បានថ្លែងឲ្យដឹងថា អាជ្ញាធរ និងពលរដ្ឋសង្កាត់អូឡាំពិក បានត្រៀមលក្ខណៈរួចរាល់ក្នុងការចូលរួមអបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នាថ្ងៃទី ៥ សីហា ឆ្នាំ២០២៤ ខាងមុខនេះ

គួរបញ្ជាក់ផងដែលថា កម្រោងព្រែកជីកហ្វូនតេជោ ចេញពីការផ្តួចផ្តើមប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានក្លាយជាមរតកប្រវត្តិសាស្រ្តដ៏ធំមួយរបស់កម្ពុជា។

ការពុះពារឲ្យចេញជារូបរាងក្នុងរយៈពេលដ៏ខ្លីនៃការដ្ឋានព្រែកជីក«ហ្វូណនតេជោ» គឺជាចំណែកដ៏សំខាន់មួយក្នុងការការជួយរុញល្បឿននាវាកម្ពុជាឲ្យទៅដល់ត្រើយអភិវឌ្ឍយ៉ាងឆាប់រហ័ស និងពិតប្រាកដ។

ការកំណត់កាលបរិច្ឆេទ « ៥ ខែសីហា » ជាថ្ងៃបើកការដ្ឋានសាងសង់ ក៏មិនមែនជារឿងចៃដន្យនោះដែរ។ ជាពេលវេលាដ៏សាកសម ហើយចំកាលៈទេសៈអំណោយផល។  

ជាការគត់សម្គាល់ សម្តេចតេជោ ហ៊ុន សែន តែងចូលចិត្តសរសេរនូវកំណត់ហេតុល្អៗ ឬក៏សម្រាប់ជាការចងចាំនៅក្នុងដំណើរជីវិតរបស់លោក ទាំងកិច្ចការផ្ទាល់ខ្លួន របៀបរបបការងារ និងការដឹកនាំនយោបាយ លើចំនុចពេលវេលា និងការប្រសិទ្ធិនាម។

ដូច្នេះ ប្រសូត្រឡើងក្នុងថ្ងៃតែមួយ ព្រែកជីកហ្វូណនអាចចាត់ទុកថាជាសមិទ្ធិផលដ៏អស្ចារ្យមួយថ្មីចុងដៃនៃអាណត្តិដឹកនាំរដ្ឋាភិបាលរបស់សម្តេច ដើម្បីបុព្វហេតុថ្មីមួយទៀតគឺបម្រើផលប្រយោជន៍សេដ្ឋកិច្ចយូរអង្វែងរបស់ប្រទេស និងឯករាជ្យភាពរបស់ជាតិលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក ជាមួយនឹងថ្ងៃកំណើតពិតរបស់សម្តេច ហ៊ុន សែន បានស្តែងយ៉ាងប្រត្យក្សថា អ្នកបង្កើត និងព្រែកជីកដែលកើតចេញជំនាន់នេះគឺមានតម្លៃវិសេសជា«និមិត្តរូប»ដែលជនកម្ពុជាគ្រប់គ្នាត្រូវចងចាំ។

អរគុណស្ថាបនិកសន្តិភាព !


បណ្តាញសង្គម

ព័ត៌មានចុងក្រោយ

Get In Touch

Follow Us