ឯកឧត្តបណ្ឌិត សូ ណារ៉ូ គាំទ្រពេញទំហឹងចំពោះ យុទ្ធនាការ“ផ្ការីកដើម្បីសន្តិភាព”

ថ្ងៃអាទិត្យ ទី​២២ ខែធ្នូ ឆ្នាំ២០២៤
Views: 576

 

ភ្នំពេញ:​ ឯកឧត្តមកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការអាស៊ាន បានប្រកាសគាំទ្រពេញទំហឹងចំពោះ យុទ្ធនាការ“ផ្ការីកដើម្បីសន្តិភាព”  ។ 

​ ការប្រកាសគាំទ្រនេះ​ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី បានឡើកឡើងជារឿងជារឿយៗ អំពី «ផារីក»  របស់រាជរដ្ឋាភិបាលគឺផ្ការីកសន្តិភាពសុខដុមនីយកម្មនៅក្នុងប្រទេសជាសួនផ្ការីកស្រស់បំព្រងសួនផ្ការីកកសិកម្មសួនផ្ការីកនៃការអភិវឌ្ឍន៍គឺជាផ្ការីករបស់គណបក្សប្រជាជនកម្ពុជានិងផ្ការីកចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចាប់ពីខេត្តកំពង់ចាមនេះទៅដល់ខេត្តផ្សេងៗទូទាំងប្រទេស ។ផ្ទុយពីផ្ការីកនៅក្រៅប្រទេសដែលជាផ្ការីកដុតបំផ្លាញសន្តិភាពនិងបំផ្លាញប្រទេសជាតិ។

 សូមបញ្ជាក់ថា បន្ទាប់ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល រៀបចំយុទ្ធនការ «ផ្ការីក» កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ គោលបំណងដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ក្រោមដំបូលសុខសន្តិភាពក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលនីតិកាលទី ៧ ។ ឯកឧត្តមកបណ្ឌិត សូ ណារ៉ូ  បានសរសេរនៅលើបណ្តាញសង្គមថា ៖«សូមគាំទ្រពេញទំហឹងចំពោះ យុទ្ធនាការ“ផ្ការីកដើម្បីសន្តិភាព”។ មានសន្តិភាព និងការ អភិវឌ្ឍន៍ទើបមានផ្ការីកស្រស់បំព្រងគ្រប់រដូវ»។

 ខ្លឹមសារ «ផ្ការីក នាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ ក្រោមតំបូលសន្តិភាពសម្តេចតេជោ ហ៊ុន សែន» និងខ្លឹមសារ ថ្កោលទោសចំពោះ ទណ្ឌិតក្បត់ជាតិ៣ជំនាន់ បង្កើត ចលនាជាតិតស៊ូ ផ្ការីក ផ្ការោយ ពីមុន ចលនាព្រះអាទិត្យរះ ព្រះអាទិត្យលិច បច្ចុប្បន្ន លិចលែងរះ និងរោយលែងរីក។


ក្រុមយុវជនសង្គមស៊ីវិល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធតែងតែជួបជុំគ្នា ធ្វើការ ថ្កោលទោសចំពោះក្រុមទណ្ឌិតជ្រុលនិយម ដែលមានមេក្បត់ជាតិបីជំនាន់ សម រង្ស៊ី  ដែលមានចរិតជា«ភេរវកម្ម» ដែលយករូបមន្ត«ផ្ការីក» បំផុស បំផុល និងញុះញង់ឱ្យពលរដ្ឋអនុវត្តតាមខ្លួន ដើម្បីបង្ករជាភាពវឹកវរនៅក្នុងសង្គមជាតិកម្ពុជាទាំងមូល ។

 សម្តេចតេជោ ហ៊ុន សែន  ប្រធានគណបក្សប្រជាជនកម្ពុជា នាពេលថ្មីៗនេះ​ បានបង្ហាញសំណេរខ្លីមួយថា «ព្រឹកនេះ​វាយ កូន គោល មើល ផ្ការីក។ ខ្យល់ត្រជាក់ផ្ការីកគ្រប់រដូវធ្វើឱ្យ ការវាយកាន់តែល្អ»។សំណេរមួយប្រយោគនេះ ខ្លីមែនពិត តែអត្ថន័យវែងអន្លាយឆ្ងាយដល់នាយសមុទ្រជាមួយទម្ងន់រាប់ពាន់តោនសមល្មមសង្កត់ឱ្យអ្នកនយោបាយដែលកំពុងបំផុសពាក្យ «ផ្ការីក» លើបណ្តាញសង្គមក្អួតឈាម។

 ក្នុងមួយរយៈនេះ ពាក្យ «ផ្ការីក» កំពុងត្រូវបានជនក្បត់ជាតិតជំនាន់ សម រង្សុី បង្ហោះស្ទើររាល់ថ្ងៃនៅលើបណ្តាញសង្គម។ «ផ្ការីក» ជាចលនាបដិវត្តន៍ មួយ ត្រូវបានគេប្រើប្រាស់ជោគជ័យតាមបណ្តាប្រទេសមួយចំនួន។ដូច្នេះពាក្យ «ផ្ការីក» ដែល សម រង្សុី បំផុសឡើងក្នុងចេតនាដ៏អាក្រក់ញុះញង់ឱ្យពលរដ្ឋក្រោកឡើង បំផ្លាញក្តីសុខរបស់ជាតិកម្ពុជា។

«វាយ កូន គោល មើល ផ្ការីក។ ខ្យល់ត្រជាក់ផ្ការីកគ្រប់រដូវធ្វើឱ្យ ការវាយកាន់តែល្អ» ជាសារដែលបង្ហាញច្បាស់ណាស់ថា សម្តេចតេជោ ហ៊ុន សែន មិនព្រួយមិនព្រឺចំពោះការបំផុសចលនាបដិវត្តន៍ដោយជនក្បត់ជាតិតជំនាន់នេះឡើយ។ ផ្ទុយទៅវិញសម្តេចកំពុងរីករាយ មើលការបំផុសដ៏អាក្រក់របស់ជន ក្បត់ជាតិ ហើយត្រៀមកម្ទេចចោលរាល់ចលនាទាំងឡាយ ដែលចង់បំផ្លាញក្តីសុខរបស់កម្ពុជា។

ជនក្បត់ជាតិ សម រង្សុី បានព្យាយាមប៉ុនប៉ងបំផ្លាញកម្ពុជា តាមរយៈផ្តួលការដឹកនាំរបស់សម្តេចតេជោ បន្តរហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប៉ុន្តែបំណងរបស់គេតែងតែបរាជ័យជាបន្តបន្ទាប់ ក្រោមកណ្តាប់ដៃដែករបស់សម្តេចតេជោ និងបន្តដោយសម្តេចធិបតី។ ជាពិសេសពលរដ្ឋជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីពេលដឹកនាំដោយសម្តេចតេជោ រហូតដល់សម្តេចមហាបវរធិបតី ដែលត្រូវការសុខសន្តិភាព ដើម្បីភាពរីកចម្រើនរបស់កម្ពុជាទៅមុខជាបន្ត។

ក្រៅពីហេតុផលខាងលើ ភាពបរាជ័យធំបំផុតជាបន្តបន្ទាប់របស់ ជនក្បត់ ជាតិ សម រង្សុី ព្រោះតែភាព កំសាកខ្លាចគុករត់ចោលស្រុកធ្វើឱ្យបាត់បង់អស់អ្នកជឿ និងលែងមានអ្នកធ្វើតាម៕


បណ្តាញសង្គម

ព័ត៌មានចុងក្រោយ

Get In Touch

Follow Us