មេដឹកនាំ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំណាង បាន​អំពាវនាវដល់សាធារណៈជន បន្តចូលរួមឆ្លើយតបដល់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ របស់ក្រុមជ្រុលនិយម។

ថ្ងៃសៅរ៍ ទី​២៩ ខែមិនា ឆ្នាំ២០២៥
Views: 320


ភ្នំពេញ៖ លោក ហេង សំណាង បានអំពាវនាវដល់យុវជនដែលបានចូលរួមក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល សមាជិក​ក្រុម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធចំនួន ១០០ នាក់ ជំនាន់ទី១៣ ស្តីពី «យេីងរួមលុបបំបាត់ព័ត៌មានក្លែងក្លាយរបស់ពួកជ្រុលនិយម ដេីម្បីរក្សាបាននូវសុខសន្តិភាពនិងការអភិវឌ្ឍ។ » លោកបានលើកឡើងថា ក្នុងនាមជាអ្នកសារព័ត៌មានយើងត្រូវផ្សព្វផ្សាយនូវព័ត៌មានមានផលប្រយោជន៍ដល់សង្គមជាតិ និងចូលរួមទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ។ ក្នុង​ឱកាស​នោះលោក​បាន​អំពាវនាវ​ដល់​មហាជន​ធ្វើ​យ៉ាង​ណារួម​គ្នា​ទប់​ស្កាត់​រាល់​ព័ត៌មាន​ក្លែង​ក្លាយ ប្រឌិត ដែលបង្កើតឡើងដោយក្រុមប្រឆាំង ដើម្បី​ញុះញង់​ក្នុង​ន័យ​ទុច្ចរិត​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​បែក​បាក់ និងអស្ថិរភាពនៅក្នុងសង្គមជាដើម។

ការលើកឡើងបែបនេះបន្ទាប់ប៉ុន្មានថ្ងៃនេះ មានក្រុមជ្រុលនិយម នៅក្រៅប្រទេស បានបំផុលបំផុលអំពីការបំពុលខ្យល់ យ៉ាងណា លោក ហេង សំណាង បានបថ្ថែមថា យោង ការខិតខំរបស់ក្រសួងបរិស្ថាន តែងតែផ្តល់ព័ត៌មាន ជានិច្ច នៅក្នុងបណ្តាលសង្គម នានា ពិសេស អ្នកនាំពាក្យក្រសួងបរិស្ថាន តែងតែជម្រាបជូនព័ត៌មានទៅដល់សាធារណជនឲ្យបានជ្រាបថា ព័ត៌មានស្ដីពីគុណភាពខ្យល់ត្រូវបានផ្សព្វផ្សាយជាប្រចាំ នៅលើវេបសាយរបស់ក្រសួងបរិស្ថាន www.airquality.moe.gov.kh និងលើប្រព័ន្ធAPPឈ្មោះ CGS SPA ហើយទំព័រផេកហ្វេសប៊ុករបស់ក្រសួងបរិស្ថាន ក៏បានផ្សព្វផ្សាយ បន្ថែមទៀត នូវលទ្ធផលនៃគុណភាពខ្យល់ក្នុងរយៈពេល២៤ម៉ោងក្នុងប្រទេសកម្ពុជា។

លោក ហេង សំណាង បានអំពាវនាវដល់សាធារណៈជនត្រូវចេះស្វែងរកព័ត៌មានពិតដោយ ស្វែងរក​ប្រភព​ព័ត៌មាន​ដែល​មាន​ប្រភព​ត្រឹមត្រូវច្បាស់លាស់ ដែលបានចេញពីស្ថាប័នផ្លូវការ ។ ហើយយើងធ្វើការវិនិច្ឆ័យនិងកំណត់​ប្រភព​នោះ​ឱ្យ​បាន​ច្បាស់​លាស់​ជា​មុនសិន​ ។  ក្នុងន័យនេះដែរលោកបានលើកឡើងថា បើយើងចង់បានព័ត៌មានពិតពីក្រសួងបរិស្ថាន យើងត្រូវចូលទៅស្វែងរកនៅគេហទំព័ររបស់ក្រសួង និងតាមរយៈផេកផ្លូវការរបស់ក្រសួង ដោយឯកឧត្តម អ៊ាងសុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកតែងតែខិតខំប្រឹងប្រែងផែរក្សាវិស័យបរិស្ថាន និងផ្តល់ព័ត៌មានពិតលើកវិស័យបរិស្ថាននៅកម្ពុជា។


ភ្នំពេញថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥

បណ្តាញសង្គម

ព័ត៌មានចុងក្រោយ

Get In Touch

Follow Us