មេដឹកនាំ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំណាង បានអំពាវនាវដល់សាធារណៈជន បន្តចូលរួមឆ្លើយតបដល់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ របស់ក្រុមជ្រុលនិយម។
ភ្នំពេញ៖ លោក ហេង សំណាង បានអំពាវនាវដល់យុវជនដែលបានចូលរួមក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល សមាជិកក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ១០០ នាក់ ជំនាន់ទី១៣ ស្តីពី «យេីងរួមលុបបំបាត់ព័ត៌មានក្លែងក្លាយរបស់ពួកជ្រុលនិយម ដេីម្បីរក្សាបាននូវសុខសន្តិភាពនិងការអភិវឌ្ឍ។ » លោកបានលើកឡើងថា ក្នុងនាមជាអ្នកសារព័ត៌មានយើងត្រូវផ្សព្វផ្សាយនូវព័ត៌មានមានផលប្រយោជន៍ដល់សង្គមជាតិ និងចូលរួមទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ។ ក្នុងឱកាសនោះលោកបានអំពាវនាវដល់មហាជនធ្វើយ៉ាងណារួមគ្នាទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ប្រឌិត ដែលបង្កើតឡើងដោយក្រុមប្រឆាំង ដើម្បីញុះញង់ក្នុងន័យទុច្ចរិតធ្វើឱ្យប្រទេសជាតិបែកបាក់ និងអស្ថិរភាពនៅក្នុងសង្គមជាដើម។
ការលើកឡើងបែបនេះបន្ទាប់ប៉ុន្មានថ្ងៃនេះ មានក្រុមជ្រុលនិយម នៅក្រៅប្រទេស បានបំផុលបំផុលអំពីការបំពុលខ្យល់ យ៉ាងណា លោក ហេង សំណាង បានបថ្ថែមថា យោង ការខិតខំរបស់ក្រសួងបរិស្ថាន តែងតែផ្តល់ព័ត៌មាន ជានិច្ច នៅក្នុងបណ្តាលសង្គម នានា ពិសេស អ្នកនាំពាក្យក្រសួងបរិស្ថាន តែងតែជម្រាបជូនព័ត៌មានទៅដល់សាធារណជនឲ្យបានជ្រាបថា ព័ត៌មានស្ដីពីគុណភាពខ្យល់ត្រូវបានផ្សព្វផ្សាយជាប្រចាំ នៅលើវេបសាយរបស់ក្រសួងបរិស្ថាន www.airquality.moe.gov.kh និងលើប្រព័ន្ធAPPឈ្មោះ CGS SPA ហើយទំព័រផេកហ្វេសប៊ុករបស់ក្រសួងបរិស្ថាន ក៏បានផ្សព្វផ្សាយ បន្ថែមទៀត នូវលទ្ធផលនៃគុណភាពខ្យល់ក្នុងរយៈពេល២៤ម៉ោងក្នុងប្រទេសកម្ពុជា។
លោក ហេង សំណាង បានអំពាវនាវដល់សាធារណៈជនត្រូវចេះស្វែងរកព័ត៌មានពិតដោយ ស្វែងរកប្រភពព័ត៌មានដែលមានប្រភពត្រឹមត្រូវច្បាស់លាស់ ដែលបានចេញពីស្ថាប័នផ្លូវការ ។ ហើយយើងធ្វើការវិនិច្ឆ័យនិងកំណត់ប្រភពនោះឱ្យបានច្បាស់លាស់ជាមុនសិន ។ ក្នុងន័យនេះដែរលោកបានលើកឡើងថា បើយើងចង់បានព័ត៌មានពិតពីក្រសួងបរិស្ថាន យើងត្រូវចូលទៅស្វែងរកនៅគេហទំព័ររបស់ក្រសួង និងតាមរយៈផេកផ្លូវការរបស់ក្រសួង ដោយឯកឧត្តម អ៊ាងសុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកតែងតែខិតខំប្រឹងប្រែងផែរក្សាវិស័យបរិស្ថាន និងផ្តល់ព័ត៌មានពិតលើកវិស័យបរិស្ថាននៅកម្ពុជា។
ភ្នំពេញថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥