ក្រុមបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Al-Nassr បានបន្តរកបាន ៣ ពិន្ទុទីពីររបស់ខ្លួនក្រោយយកឈ្នះក្រុមភ្ញៀវតាជីគីស្ថាន FC Istiklol ៣-១ យប់ថ្ងៃចន្ទម្សិលមិញ។ បន្ទាប់ពីឱកាសជាច្រើនរបស់ Al-Nassr តែមិនបានសំរេច ក្រុមភ្ញៀវ Istiklol បែជារកគ្រាប់បាល់នាំមុខវិញក្នុងវគ្គទី ១ ដោយ Senin Sebai។ ចូលវគ្គទី ២ អតីតខ្សែប្រយុទ្ធ Manchester United, Cristiano Ronaldo ក៏រកបានគ្រាប់តាមស្មើបានសម្រេចនៅនាទីទី ៦៦ មុនពេលដែល Talisca រកបានពីរគ្រាប់ម្នាក់ឯងឱ្យ Al-Nassr វាយបកយកឈ្នះ Istikol បានសម្រេច ៣-១។