នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ មន្ទីរកិច្ចការបរទេសខេត្តក្វាងទុង សហការជាមួយវិទ្យាស្ថានភាសា និងវប្បធម៌អាស៊ីនៃសាកលវិទ្យាល័យសិក្សាភាសាបរទេសខេត្តក្វាងទុង បានប្រារព្ធធ្វើឡើងនូវកម្មវិធីក្រោមប្រធានបទ« ពិធីបុណ្យប្រពៃណីវប្បធម៌អាស៊ីអាគ្នេយ៍ និងសប្តាហ៍ទំនាក់ទំនងទន្លេមេគង្គ-ឡាងឆាង» នៅសួនឧទ្យានធម្មជាតិណានសាក្រុងក្វាងចូវ។ ក្នុងកម្មវិធីនេះដែរក៏មានការចូលរួមពីសំណាក់តំណាងស្ថានអគ្គកុងស៊ុលនៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ នៅទីតាំងប្រារព្ធកម្មវិធីនេះមានស្តង់ពិព័រណ៍មកពីជំនាញភាសាចំនួន៧ ក្នុងមានស្តង់ជំនាញភាសាខ្មែរ ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូននេស៊ី និងភូមា ដែលបានដាក់តាំងបង្ហាញពីសម្លៀកបំពាក់ ចំណីអាហារ និងល្បែងប្រជាប្រិយផ្សេងៗទៀតដែរ។