លោកប្រធាន ហេង សំណាង និងសមាជិកក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់គ្នា ព្រមទាំងប្រជាជនខ្មែរទូទៅ ដែលកំពុងតែធ្វើយុទ្ធនាការណ៍ «យើងរួមគ្នាកម្ចាត់នយោបាយខ្មៅកខ្វក់ក្រុមប្រឆាំងជ្រុលនិយម» កន្លកមក។ ចូលមកដល់ថ្ងៃនេះ យើងខ្ញុំសូមធ្វើសេចក្តីថ្លែងការណ៍ថ្កោលទោសលើទណ្ឌិតភៀសខ្លួនក្រៅប្រទេសខុសច្បាប់លោក សុន ឆ័យ ដែរជាអ្នកធ្វើសកម្មភាពនយោបាយតែងតែនិយាយញុះញង់ឲ្យអ្នកគាំទ្ររបស់ខ្លួនធ្វើសកម្មភាពខុសច្បាប់រាប់សិបឆាំមកនេះ ជាក់ស្តែងក្នុងរយៈពេលកន្លងមកនេះ រូបលោក និងបក្សពួក បានបណ្តុះនូវចិត្ត គំនិតឲ្យខ្មែរនិងខ្មែរស្អប់គ្នា និយាយលាបពណ៌បង្កើតការរើសអើងជាតិសាសន៍ជាដើម។ ផ្ទុយមកវិញឥទ្ធិពលទាំងអស់នេះបានជ្រាបចូលដល់ប្រជាជនខ្មែរមួយចំនួន ដែលបណ្តាលឲ្យពួកគេក្លាយជាជនរងគ្រោះ ឬអ្នកជាប់ទោសទាន់ ដោយសារមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយមរបស់រូបលោក ទាំងដោយផ្ទាល់ និងប្រយោល។ ដើម្បីបង្ការ និងលុបបំបាត់នូវវប្បធម៌ជ្រុលនិយមហួសហេតុដដែលៗទាំងអស់នេះ។